លោក វិសិទ្ធ
ខេត្តសៀមរាប ៖ នៅពេលយើងទាំងអស់
គ្នាបានមកដល់ប្រាសាទតាព្រហ្មនាទឹកដីខេត្តសៀមរាបហើយនោះគឺម្នាក់ៗ
តែងតែ នឹកគិត និងមានការចាប់អារម្មណ៍យ៉ាង
ខ្លាំងចំពោះសំណង់ស្ថាបត្យកម្មដ៏ល្អវិចិត្រមួយនេះ
ជាពិសេសពួកគាត់បានផ្តោតការងឿងឆ្ងល់លាយឡំជាមួយនឹងភាពជក់ចិត្ត
ទៅនឹងវត្តមានដើមស្ពង់ធំៗដុះចាក់ឫសនឹង
តួថ្មប្រាសាទតាព្រហ្មតែម្តង។
មិនដូចប្រាសាទក្នុងសម័យអង្គរផ្សេងៗទៀតនោះឡើយ
ពោលគឺប្រាសាទតាព្រហ្មត្រូវបានគេបោះបង់ចោលជាយូរណាស់មកហើយ។
អ្វីដែលគេបានឃើញនាពេលបច្ចុប្បន្ននេះមានជាពន្លឺ
និងបរិយាកាសលាយឡំគ្នានៃដើមឈើ(ដើមស្ពង់)ដែលដុះចេញ ពីលើប្រាសាទ
និងព្រៃឈើព័ទ្ធជុំវិញដែលធ្វើឲ្យប្រាសាទនេះមានប្រជាប្រិយបំផុត
ក្នុងចំណោមប្រាសាទបុរាណមួយចំនួននា
តំបន់អង្គរសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ធ្វើការទស្សនាសិក្សា
ស្វែងយល់។
គ្រប់ក្រសែភ្នែកអ្នកទេសចរពួកគាត់ស្ទើរតែមិនហ៊ានប៉ប្រិចភ្នែកនោះឡើយ
ជាមួយនឹងការគយគន់ប្រកបទៅដោយភាពងឿងឆ្ងល់
និងការពិចារណាទៅលើភាពអស្ចារ្យនិងក្បូរក្បាច់ពោរពេញដោយសិល្បៈដ៏
រស់
រវើកនៃសំណង់ប្រាសាទបុរាណនេះរួមទាំងបាតុភូតធម្មជាតិដែលកើតឡើងមាន
ដើមស្ពង់ធំៗដុះជ្រែកចេញពីថ្មប្រាសាទបាន
ក្លាយទៅជាចំណុចមួយដ៏ទាក់ទាញ និង
ជាទីចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរខណៈពេលពួកគេមកទស្សនា
ប្រាសាទតាព្រហ្មនៅលើដែនដីអច្ឆរិយៈមហាអង្គរនា ខេត្តសៀមរាបនេះ។
លោក ឆឺយ ឆន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ឲ្យដឹងថា
បច្ចុប្បន្នប្រាសាទតាព្រហ្មដែលធ្លាប់តែរងនូវភាពកណ្តោចកណ្តែងនោះ
កំពុងមានសភាពស្រស់បំព្រងឡើងវិញ ព្រមទាំងមានភ្ញៀវទេសចរជាតិ
និងអន្តរជាតិមក ទស្សនាក៏ដូចអ្នកបុរាណវិទូធ្វើការសិក្សាស្រាវជ្រាវ
ជាពិសេសអ្នកដែលបានមក
ដល់ទីនេះគឺបានផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅនឹងដើមស្ពង់ធំៗដែលបាន
ដុះចាក់ឫសផុសឡើងពីលើតួប្រាសាទគួរឲ្យអស្ចារ្យណាស់សម្រាប់
ពួកគាត់។
តាមការនិយាយប្រាប់របស់លោក ឆឺយ ឆនឲ្យដឹងទៀតថា
ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទ្វារជ័យគឺ
បន្ទាប់ពីប្រាសាទតាកែវប្រហែលជា១គីឡូម៉ែត្រដោយមានកំពែងជាប់នឹង
កំពែងប្រាសាទបន្ទាយក្តីផ្នែកពាយព្យ
កសាងឡើងតាមរចនាប័ទ្មបាយ័នដែលត្រូវបានគេជឿថាសាងសង់ឡើងនៅអំឡុង
ចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ជាស្នាព្រះ
ហស្តរបស់ព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់មាតារបស់ព្រះអង្គ
ក្រោមរូបភាពប្រាជ្ញាបារមី។
រហូតមកដល់សព្វថ្ងៃនេះនៅប្រាសាទតាព្រហ្មគេឃើញមានរុំព័ទ្ធទៅដោយ
ដើមឈើធំៗ(ដើមស្ពង់)ដុះច្រូងច្រាងពីលើប្រាសាទបង្កើតបានជាភាព
ទាក់ទាញយ៉ាងចម្លែក។
មន្ត្រីមន្ទីរទេសចរណ៍ដែលមានការយល់ដឹងច្រើនអំពីប្រាសាទបុរាណរូប
នេះនិយាយបន្ថែមឲ្យដឹងទៀតថា
តាមសិលាចារឹកនៅប្រាសាទតាព្រហ្មនេះមានបញ្ជាក់ប្រាប់ពីទំហំ
និងមុខងាររបស់ប្រាសាទយ៉ាងជាក់លាក់។ តាព្រហ្មមាន៣១៤០ភូមិ និងមាន
មនុស្ស៧៩៣៦៥នាក់មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្ត្រី
២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ៦១៥នាក់។
ក្នុងចំណោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះរួមមានចានមាសដែលមានទម្ងន់
ជាង៥០០គីឡូក្រាម មានគជ់ខ្យង៤០៦២០គ្រាប់ ពេជ្រ៣៥គ្រាប់
ត្បូងមានតម្លៃ៤៥៤០គ្រាប់ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២
និងក្លស់៥២៣។
ប្រាសាទតាព្រហ្មកសាងឡើងអំពីថ្មភក់
និងថ្មបាយក្រៀមមានកំពែងប្រាំជាន់
និងមានប្រាង្គប្រាសាទចំនួន៣៩ដោយកំពែងខាងក្រៅរបស់ប្រាសាទមាន
ប្រវែង៧០០ម៉ែត្រ គុណនឹង១០០០ម៉ែត្រ រីឯនៅខាង
ជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ
មានអគាររបាំមួយដែលប្រាសាទតាព្រហ្មនេះត្រូវបានគេចាត់ទុកផងដែរថា
ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រស្ថិតក្រោមការគ្រប់គ្រងរបស់
ក្សត្រិយ៍ឥន្ទ្រទេវី នាសម័យ កាលនោះ។
លោក ឆឺយ ឆន បានបញ្ជាក់ឲ្យដឹងថា
សព្វថ្ងៃដោយសារតែសំណឹកបរិយាកាសធម្មជាតិបាននឹងកំពុងតែធ្វើឲ្យ
ប្រាសាទ តាព្រហ្មនេះរងនូវភាពទ្រុឌទ្រោមផងដែរ
តែទោះយ៉ាងណាវាមិនបានធ្វើឲ្យប៉ះពាល់ដល់ភាពល្បីល្បាញរបស់ប្រាសាទ
នោះទេ
ពីព្រោះយើងមានក្រុមអ្នកអភិរក្សខាងប្រាសាទបុរាណមកពីប្រទេសឥណ្ឌា
ចាំជួយ ជួសជុលធ្វើយ៉ាងណារក្សាឲ្យបាននូវទម្រង់ដើមដដែល។
ដោយសារតែភាពអស្ចារ្យរបស់ប្រាសាទតាព្រហ្មមានលក្ខណៈប្លែកមានដើមឈើ
ធំៗដុះពីលើគួរឲ្យចាប់អារម្មណ៍នោះ
ទើបបានជារៀងរាល់ថ្ងៃមានអ្នកទេសចរជាតិ
និងបរទេសជាច្រើនបានធ្វើដំណើរទៅទស្សនាប្រាសាទបុរាណដែលបានបន្សល់
ទុកដោយស្នាដៃបុព្វបុរសខ្មែរយើង
និងបានស្ងើចសរសើរពីភាពល្អឥតខ្ចោះដែលមាននៅប្រាង្គប្រាសាទតាព្រហ្ម
នេះមិនដាច់ពីមាត់ផងដែរ៕
-ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងនឹងដើមស្ពង់ធំៗដុះលើថ្មប្រាសាទតាព្រហ្ម

២៧៤០នាក់; ជំនួយការ២២០២នាក់ និងអ្នករាំរបាំ៦១៥នាក់។
ក្នុងចំណោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះរួមមានចានមាសដែលមានទម្ងន់
ជាង៥០០គីឡូក្រាមមានគជ់ខ្យង៤០៦២០គ្រាប់ ពេជ្រ៣៥គ្រាប់
ត្បូងមានតម្លៃ៤៥៤០គ្រាប់ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២
និងក្លស់៥២៣។
ប្រាសាទតាព្រហ្មកសាងឡើងអំពីថ្មភក់
និងថ្មបាយក្រៀមមានកំពែងប្រាំជាន់
និងមានប្រាង្គប្រាសាទចំនួន៣៩ដោយកំពែងខាងក្រៅរបស់ប្រាសាទមាន
ប្រវែង៧០០ម៉ែត្រ គុណនឹង១០០០ម៉ែត្រ រីឯនៅខាង
ជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ
មានអគាររបាំមួយដែលប្រាសាទតាព្រហ្មនេះត្រូវបានគេចាត់ទុកផងដែរថា
ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រស្ថិតក្រោមការគ្រប់គ្រងរបស់
ក្សត្រិយ៍ឥន្ទ្រទេវី នាសម័យ កាលនោះ។
លោក ឆឺយ ឆន បានបញ្ជាក់ឲ្យដឹងថា
សព្វថ្ងៃដោយសារតែសំណឹកបរិយាកាសធម្មជាតិបាននឹងកំពុងតែធ្វើឲ្យ
ប្រាសាទ តាព្រហ្មនេះរងនូវភាពទ្រុឌទ្រោមផងដែរ
តែទោះយ៉ាងណាវាមិនបានធ្វើឲ្យប៉ះពាល់ដល់ភាពល្បីល្បាញរបស់ប្រាសាទ
នោះទេ
ពីព្រោះយើងមានក្រុមអ្នកអភិរក្សខាងប្រាសាទបុរាណមកពីប្រទេសឥណ្ឌា
ចាំជួយ ជួសជុលធ្វើយ៉ាងណារក្សាឲ្យបាននូវទម្រង់ដើមដដែល។
ដោយសារតែភាពអស្ចារ្យរបស់ប្រាសាទតាព្រហ្មមានលក្ខណៈប្លែកមានដើមឈើ
ធំៗដុះពីលើគួរឲ្យចាប់អារម្មណ៍នោះ
ទើបបានជារៀងរាល់ថ្ងៃមានអ្នកទេសចរជាតិ
និងបរទេសជាច្រើនបានធ្វើដំណើរទៅទស្សនាប្រាសាទបុរាណដែលបានបន្សល់
ទុកដោយស្នាដៃបុព្វបុរសខ្មែរយើង
និងបានស្ងើចសរសើរពីភាពល្អឥតខ្ចោះដែលមាននៅប្រាង្គប្រាសាទតាព្រហ្ម
នេះមិនដាច់ពីមាត់ផងដែរ៕
No comments:
Post a Comment